ឥណ្ឌាបញ្ជូនទ័ព និងសព្វាវុធទៅព្រំដែនបន្ថែមទៀត ក្រោយចិនអំពាវនាវ​ឲ្យដកទ័ពចេញ​ពី​ តំបន់ព្រំដែនជម្លោះជាបន្ទាន់!

(ញូដេលី)៖ មិនត្រឹមតែមិន​ដកទ័ពចេញពី​តំបន់ជម្លោះ តាមការទាមទារ​របស់ចិននោះទេ ឥណ្ឌាបាន​បន្តដាក់ពង្រាយ​ពលទាហាន និងប្រព័ន្ធសព្វាវុធ​បន្ថែមទៀត នៅពាសពេញព្រំដែន​ភាគឦសានរបស់ខ្លួន ជាប់នឹង​ប្រទេសចិន នៅចំពោះមុខការ​បន្តប្រឈមមុខដាក់គ្នា​នៅតំបន់ Doklam ទោះបីកិច្ចសន្ទនា​ការទូត និងយោធា​​កំពុងត្រូវបានប្រើប្រាស់ ដើម្បីព្យាយាម​បន្ធូរបន្ថយ​បញ្ហាវិវាទ ដែលបានអូស​បន្លាយជិតពីរខែ​មកហើយនេះក៏ដោយ។ នេះបើតាមការ​ចេញផ្សាយ​ដោយ សារព័ត៌មាន The Times of India នៅព្រឹក​ថ្ងៃសៅរ៍ ទី១២ ខែសីហា ឆ្នាំ២០១៧។

កិច្ចចរចា​រវាងក្រុមមន្រ្តីជាន់ខ្ពស់​មកពីឥណ្ឌា និងចិន ត្រូវបានប្រារព្ធឡើង​នៅឯច្រកភ្នំ Nathu La ក្នុងរដ្ឋ Sikkim ជាលើកដំបូងនា​ថ្ងៃសុក្រនេះ ក្រោយពីជំនួប​ស្រដៀង​គ្នានេះរវាងមន្រ្តីយោធា​ថ្នាក់ក្រោម​នៃប្រទេស​ទាំងពីរ កាលពី​ថ្ងៃទី០៨ ខែសីហាថ្មីៗនេះ បានទទួលបរាជ័យ​ក្នុងការដោះស្រាយ​បញ្ហាជាប់គាំងនេះ។ ក៏ប៉ុន្តែជំនួប​លើកនេះ ក៏ពុំបានចេញ​លទ្ធផលជាផ្លែផ្កាអ្វី​នោះដែរ ដោយចិន​នៅតែបន្ត​ប្រកាន់ខ្ជាប់ថា ឥណ្ឌាគួរតែដកកងទ័ព​ការពារព្រំដែន​របស់ខ្លួន ចេញ​ពី​តំបន់ Doklam ដែលនៅក្បែរ​ចំណុចប្រសព្វ​ត្រីមុខ ឥណ្ឌា-ប៊ូតាន-ចិន។ ដោយឡែក​ខាងឥណ្ឌាវិញ បានទទូចឲ្យចិន​ជាដំបូងឡើយ គួរតែប្រមូល​សម្ភារៈសាងសង់​ផ្លូវ​​ចេញពីទីតាំង​នោះជាបន្ទាន់ ខណៈភាគីទាំងពីរ​នេះវិញ នឹងរាយការណ៍​ទៅកាន់ទីស្នាក់ការ​រៀងៗខ្លួន។

ទន្ទឹមនេះ កងទ័ពឥណ្ឌាបាន​បញ្ជូនពលទាហាន​ជាសម្ងាត់ ទៅកាន់តំបន់ប្រុងជើងការ​ប្រតិបត្តិការ​របស់ពួកគេ នៅក្នុងរដ្ឋ Sikkim និង Arunachal Pradesh ជាប់​ព្រំដែនចិន និងបង្កើន​ការត្រៀមខ្លួនប្រុងប្រយ័ត្ន​ដល់កម្រិតខ្ពស់។ ប្រភពពីយោធា​ឥណ្ឌាបាន​បញ្ជាក់ថា ការចល័ត​កងទ័ពនេះ ធ្វើឡើង ដើម្បីជាការឆ្លើយតប​ចំពោះការ​តំឡើង​​សាច់ដុំរបស់ចិន ដែលបាន​បង្កើនចំនួនទ័ព រថក្រោះ និងកាំភ្លើងធំ នៅក្នុងទីបញ្ជាការ​យោធាប្រចាំ​តំបន់ទីបេ។

គួរបញ្ជាក់ថា បញ្ហាជម្លោះនេះ​បានចាប់ផ្តើមកាលពីពាក់កណ្តាល​ខែមិថុនាកន្លងទៅ នៅពេលដែល​ក្រុមការងារសាងសង់ផ្លូវ​របស់ចិន ត្រូវគេប្រទះឃើញ​កំពុង​ព្យាយាម​ពង្រីកថ្នល់មួយខ្សែ​នៅក្នុងតំបន់ Doklam ដែលទាំងចិន និងប៊ូតាន (សម្ព័ន្ធមិត្ត​របស់ឥណ្ឌា) បានអះអាងរៀងៗ​ខ្លួនថា គឺជាទឹកដី​របស់ពួកគេ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s