អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានទៅដល់តំបន់ជម្លោះ នៅខេត្តស្ទឹងត្រែង ហើយធ្វើសេចក្តីរាយការណ៍ជាបន្តបន្ទាប់

(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានទៅដល់ខេត្តស្ទឹងត្រែងហើយ នៅព្រលប់ថ្ងៃទី១១ ខែសីហា​ ឆ្នាំ២០១៧នេះ ហើយធ្វើសេចក្តីរាយការណ៍ជាបន្តបន្ទាប់ នៅលើបណ្តាញសង្គម Facebook ផ្ទាល់ខ្លួនរបស់លោក។

ខណៈទៅដល់ខេត្តស្ទឹងត្រែង លោក ផៃ ស៊ីផាន បានអះអាងថា ស្ថានភាព នៅទីក្រុងស្ទឹងត្រែងមានសភាពធម្មតា ប្រជាពលរដ្ឋធ្វើដំណើរចុះឡើង ក៏ដូចជាអ្នកលក់ដូរនៅក្នុងក្រុង ឬនៅតាមជនបទ តាមដងផ្លូវដែលលោកធ្វើដំណើរមានចរិតប្រក្រតី និងក្សេមក្សាន្ត។ ប៉ុន្តែនៅខេត្តនេះ មេឃខ្មៅងងឹត ជាមួយនឹងផ្លេកបន្ទោររកកលធ្លាក់ភ្លៀង នៅក្នុងតំបន់សមរភូមិ។

លោក ផៃ ស៊ីផាន ជាមួយសហការីរបស់លោក ដែលមកបំពេញបេសកកម្ម នៅក្នុងតំបន់នេះ បានវាយតម្លៃខ្ពស់ និងគោរពដ៏ឧត្ដុឧត្តមចំពោះវីរភាព របស់វីរៈខេមរៈយុទ្ធជនរបស់យើង ពិតជាវីរៈបុរសជាក់ស្តែងពិតប្រាកដ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s