សម្ដេចតេជោ ហ៊ុន សែន​ ចែក​រំលែក​គន្លឹះ​ពិសេស សម្រាប់ភាពជាអ្នកដឹកនាំ

សម្ដេច​តេជោ ​ហ៊ុន សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចែករំលែកគន្លឹះ ដល់មន្រ្តីទើបតែចូលកាន់តំណែងថ្មីថា ក្នុងនាមជាអ្នកដឹកនាំមិនត្រូវតាំងខ្លួនធ្វើជាអ្នកចេះតែឯង ហើយត្រូវរៀនសូត្របន្ថែមពីអ្នកជុំវិញខ្លួន។

សម្ដេចមានប្រសាសន៍ថាក្នុងនាមជាអ្នកដឹកនាំត្រូវមានចំណុចសំខាន់ៗដូចជា៖ “ការ​ដាក់​ខ្លួន​រៀន​សូត្រ កុំ​តាំង​ខ្លួន​ កុំ​ពើង​ទ្រូង ថា​ជា​អ្នក​ចេះ​តែ​ឯង។”

សម្ដេច​នាយក​រដ្ឋ​មន្ត្រី​ថ្លែង​បន្ត​ទៀត​ថា លើ​លោក​នេះ​គ្មាន​នរណា​មួយ​អាច​ចេះ​ទាំង​អស់​ទេ​ និងថាសូម្បី​តែ​ សម្ដេច​ពាក់​ក្រវាត់ក​ រៀន​មួយ​ជីវិត​ទៀត​ សម្ដេចថា លោកក៏​រៀន​មិន​ចេះ​ដែរ។ សម្ដេច​ សង្កត់​ធ្ងន់​ថា៖ “ភាព​ពើង​ទ្រូង​ ក្រអឺតក្រទម​ណាមួយ​ មិន​អាច​ធ្វើ​ជា​អ្នក​ដឹក​នាំ​បាន​ទេ កាន់​តែ​ឡើង​ខ្ពស់ ​កាន់​តែ​ដាក់​ខ្លួន ភាព​ពើង​ទ្រូង​ក្រអឺតក្រទម​ នឹង​នាំ​ទៅ​ដល់​ភាព​ឯកោ​ដល់​ខ្លួន​តែ​ប៉ុណ្ណោះ។” ​

“ចំណុច​សំខាន់​មួយ​ទៀត​គឺ​ទំនាក់ទំនង​សាធារណៈ ដូចជា​គ្រូ​បង្រៀន​ដែល​ធ្លាប់​ បង្រៀន​នៅ​បឋម​សិក្សា ហើយ​នៅ​ពេល​ដែល​យើងក្លាយ​ជា​បណ្ឌិត​ ក៏​នៅ​តែ​គោរព មិន​ត្រូវ​មើល​ស្រាល​ថា​ បង្រៀន​តាំង​ពី​​ខ្លួន​នៅ​តូច ​ឥឡូវ​នៅ​តែ​ជា​គ្រូ​បង្រៀន។ ​ផ្ទុយ​មក​វិញ​មាន​តែ​ការ​ធ្វើ​បុណ្យ​ជូន​ដល់​លោកគ្រូ​ទៅ​វិញ​ទេ​ទើប​ជា​ការ​ប្រសើរ​​ចាប់​ផ្ដើម​​ពីក ខ គ នេះ​ហើយ​ទើប​មាន​ថ្ងៃ​នេះ។” សម្ដេច ហ៊ុន សែន ថ្លែង។

គួរ​បញ្ជាក់​ថា សម្ដេច ហ៊ុន សែន ថ្លែង​ដូច្នេះ​ ក្នុង​ពិធី​ប្រកាស​ការ​ចូល​កាន់​តំណែង​របស់​ប្រធាន​រាជបណ្ឌិត្យសភា​កម្ពុជា នៅ​ថ្ងៃ​ទី១១ ខែ​សីហា​នេះ។ ក្នុង​នោះ លោក សុខ ទូច ដែល​ទើប​ទទួល​បាន​គោរមងារ​ជា​បណ្ឌិត​សភាចារ្យ កាលពី​ពេល​ថ្មីៗ​នេះ បានចូល​កាន់​តំណែង​ជា​ប្រធាន​រាជ​បណ្ឌិត្យ សភា​កម្ពុជា ជំនួស​លោកស្រី ខ្លូត ធីតា។ ចំណែក​លោក អូន​ ព័ន្ធ​មុនីរ័ត្ន ដែល​ទើប​ទទួល​គោរមងារ​បណ្ឌិតសភាចារ្យ កាលពី​ថ្មីៗ​ដូច​គ្នា​នេះ បានចូល​កាន់​តំណែង​ជា​ប្រធាន​ក្រុម​បណ្ឌិត​សភាចារ្យ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា ជំនួស​សម្ដេច សុខ អាន៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s