ព័ត៌មានក្តៅ! អូស្ត្រាលីប្រកាសថា «បើសង្គ្រាម​ជាមួយកូរ៉េខាងជើង​ផ្ទុះឡើង យើងនឹងជួយ​អាមេរិកដោយ​ឥតលក្ខខណ្ឌ

(កង់បេរ៉ា)៖ ដោយសារសន្ធិសញ្ញា​ស្តីពីកិច្ចសហប្រតិបត្តិការ​យោធា អូស្រ្តាលីនឹង​ដើរតាម​សហរដ្ឋអាមេរិក ទៅក្នុងភ្លើងជម្លោះ​គ្រប់ទម្រង់​ទាំងអស់ ជាមួយនិង​​កូរ៉េ​ខាងជើង។ នេះបើតាមសម្តី​របស់នាយករដ្ឋមន្រ្តី​អូស្រ្តាលី លោក ម៉ាខូម ធើនបាល់ (Malcolm Turnbull) ដកស្រង់​ដោយ​ទីភ្នាក់ងារចិន ស៊ីនហួរ នៅព្រឹ​កថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧។

ក្រោយពីបាន​ពិភាក្សាលើ​បញ្ហាជាមួយ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រិច ធីល្លឺសុន (Rex Tillerson) លោក Turnbull បានថ្លែងប្រាប់វិទ្យុក្នុងស្រុកមួយថា ប្រទេសអូស្រ្តាលី​​នឹងលូកដៃជួយ​សហរដ្ឋអាមេរិក​ភ្លាម ប្រសិនបើ​ជម្លោះណាមួយផ្ទុះ​ឡើង រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង។ លោក​នាយករដ្ឋមន្រ្តី​អូស្រ្តាលី បានលើក​​ឡើងយ៉ាងដូច្នេះថា «យើងនឹងឈរប្រកៀក​ស្មាគ្នាជាមួយ​អាមេរិក ដូច្នេះសូមជ្រាប​ឲ្យច្បាស់ថា នៅក្នុងករណី​ដែលមានការវាយប្រហារ​ទៅលើ​សហរដ្ឋអាមេរិក សន្ធិសញ្ញា ANZUS នឹងត្រូវគោរព​ប្រតិបត្តិតាម ហើយអូស្រ្តាលីនឹង​ទៅជួយ​សហរដ្ឋអាមេរិក ដូចអ្វីដែល​សហរដ្ឋអាមេរិក នឹងធ្វើដូចគ្នាអ៊ីចឹង បើសិនជា​​ទីក្រុង​កង់បេរ៉ា​រងការវាយប្រហារ​វិញនោះ។»

ការ​អត្ថាធិប្បាយ​នេះរបស់ លោក Turnbull ត្រូវបានធ្វើឡើង បន្ទាប់ពីកូរ៉េខាងជើង​បានគំរាមវាយប្រហារ ដោយការ​បាញ់មីស៊ីល​ព្រមាន​ទៅលើកោះហ្គាំ (Guam) ដែលជាតំបន់​រដ្ឋបាលមួយរបស់​សហរដ្ឋអាមេរិក​នៅលើមហាសាគរ​ប៉ាស៊ីហ្វិក និងមិនឆ្ងាយ​ប៉ុន្មានពីឧបទ្វីបកូរ៉េ​នោះឡើយ ដោយសារការ​ប្រើ​ប្រាស់​ពាក្យ​​សម្តី​ធ្ងន់ៗ​ ពី​សំណាក់​លោក ដូណាល់ ត្រាំ។

គួរបញ្ជាក់បន្ថែមថា សន្ធិសញ្ញាសន្តិសុខ​អូស្រ្តាលី-នូវែលសេឡង់-អាមេរិក (ANZUS) គឺជាកិច្ចព្រមព្រៀង​សន្តិសុខមួយ ដែលត្រូវបាន​ចុះហត្ថលេខាដោយ​​ប្រទេសទាំងបី កាលពីឆ្នាំ១៩៥១ ដោយវាទាមទារ​ឲ្យមានកិច្ចសហប្រតិបត្តិការ​ត្រីភាគី ពាក់ព័ន្ធនឹង​បញ្ហាយោធា​នៅតំបន់​ប៉ាស៊ីហ្វិក៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s