នៅថ្ងៃស្អែកនេះសម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅប្រទេសឡាវ ដើម្បីប្រាប់ឱ្យនាយករដ្ឋមន្រ្តីឡាវដកទ័ពចេញពីព្រំដែនរបស់កម្ពុជា

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ស្អែកនេះ ទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សាជាលើកចុងក្រោយអំពី បញ្ហានេះជាមួយលោកនាយករដ្ឋមន្រ្តីឡាវ នេះបើយោងតាម Facebook ផ្លូវការរបស់សម្តេចចេញផ្សាយនៅមុននេះបន្តិច។

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱសានវាទចុងក្រោយនៃការដកទ័ពឡាវចេញពីទឹកដីខ្មែរឱ្យផុតនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះជាកំហិត។ សម្ដេចតេជោបានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាត បំពានលើកម្ពុជាមួយចំអាមនោះដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតទៅកាន់នាយករដ្ឋមន្រ្តីឡាវ លោក ថោងលន់ ស៊ីសូលីត ដោយសរស្នើឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ប្រទេសឡាវផងដែរ។ ប៉ុន្តែរហូតមកដល់ពេលនេះ ភាគីឡាវ មិនទាន់ឆ្លើយតបចំពោះសំណើនេះនៅឡើយទេ។

សម្តេចប្រកាសទុកពេលឲ្យ ៦ថ្ងៃទៀត ឲ្យភាគីឡាវដកកងទ័ពឲ្យអស់ពីដែនដីកម្ពុជា នៅក្នុងខេត្តស្ទឹងត្រែង។ ការកំណត់ឱសានវាទឲ្យឡាវដកទ័ពត្រឹមថ្ងៃទី១៧ ខែសីហានេះ បន្ទាប់ពីសំបុត្ររបស់សម្តេចដាក់ទៅ នាយករដ្ឋមន្រ្តីឡាវ លោក ថងលូន ស៊ីស៊ូលីត រឿងដកទ័ពនេះមិនមានការឆ្លើយតបវិញនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាមេទ័ពកម្ពុជា ឲ្យត្រៀមកម្លាំងទៅបណ្តេញកងទ័ពឡាវចេញពីប្រទេសកម្ពុជាផងដែរ៕

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s