គួរឲ្យកោតសរសើរ! ភ្ញៀវទិញទូរស័ព្ទយកលុយមកខ្វះ សុខចិត្តលក់ឲ្យហើយថែមទាំងឲ្យលុយទៅវិញទៀត

ជីវិតរស់នៅបច្ចុប្បន្នតែងតែមានការជួយគ្នាទៅវិញទៅមក ព្រោះវាជាការចែករំលែកដែលប្រជាជនខ្មែរយើងមាន។ ក្នុងនោះផងដែលម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Si Na ដែលជាម្ចាស់ហាងទូរស័ព្ទមួយកន្លែងបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមកោរសរសើរចំពោះអំពើល្អមួយ ក្រោយពីមានភ្ញៀវមកទិញទូរស័ព្ទប៉ុន្តែមានលុយមិនគ្រប់ ម្ចាស់ហាងខាងលើក៏ព្រមលក់អោយ មិនត្រឹមតែប៉ុណ្ណោះនៅពេលបុរសដែលជាអ្នកទៅទិញទូរស័ព្ទប្រាប់ថាអស់លុយពីខ្លួន ម្ចាស់ហាងខាងលើបានឲ្យលុយ មួយមុឺនរៀល ទៅវិញ។

ដោយបានសរសេរថា៖ អាណិតគាត់ណាស់ មកទិញ iPhone 5 មួយតំលៃ 110 ដុល្លារ ពេលគាត់អោយលុយចេញពីកាបូបមកសុទ្ធតែ 500រៀល និង 100រៀល ប្រមូលរាប់ទៅ បាន 40មុឺនរៀល នៅខ្វះ 4មឺុនរៀល ទៀតបានគ្រប់ 110$។ តែខ្ញុំបានប្រាប់គាត់ថាអត់អីទេប្អូនប្រុស 40មុឺនរៀល ក៍ 40មុឺនទៅ។ ហើយហ្វ្រីទាំងស្រោម និងស្ក្រីន បង្តើតហ្វេសប៊ុកអោយទៀត។ ហើយគាត់ថាបងអើយ អស់លុយអាលីងម៉ងនិង លឺចឹងខ្ញុំក៍អោយគាត់មួយមុឺនទៅវិញទៀតគាត់ថាអគុណណាស់បងស្រី សូមអោយបងហេងៗ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s