ឧកញ៉ា ហុង ពីវ រើស​បុគ្គលិក​ថែម ប្រាក់​ខែ​អាច​ដល់ 2000$ មិន​គិត​កម្រិត​វប្បធម៌

បន្ទាប់​ពី​ប្រកាស​ជ្រើស​រើស​បុគ្គលិក​ផ្នែក​លក់​ភេទ​ស្រី ពេល​នេះ​អ្នក​ឧកញ៉ា ហុង ពីវ ដែល​ជា​ម្ចាស់​បុរី​ពិភព​ថ្មី បាន​ប្រកាស​រើស​បុគ្គលិក​ផ្នែក​គ្រប់​គ្រង​ការដ្ឋាន​ជា​ច្រើន​នាក់​បន្ថែម​ទៀត ហើយ​រើស​ទាំង​២ភេទ​តែ​ម្ដង ដោយ​មាន​ទទួល​បាន​ប្រាក់​ខែ​ចាប់​ពី ៦០០​ដុល្លារ ដល់ ២០០០​ដុល្លារ។

លក្ខខណ្ឌ​ងាយៗ​ប៉ុណ្ណោះ តែ​ទាម​ទារ​មនុស្ស​ឆ្លាត និង​មាន​ការ​ទទួល​ខុស​ត្រូវ៖

១. ពុំ​ចាំ​បាច់​មាន​បទពិសោធន៍​ផ្នែក​សំណង់
២. ពុំ​ចាំ​បាច់​មាន​សញ្ញាប័ត្រ​ផ្នែក​វិស្វករ
៣. ពុំ​ចាំ​បាច់​មាន​កម្រិត​វប្បធម៌​ខ្ពស់
៤. ត្រូវ​មាន​ខួរ​ក្បាល​ឈ្លាសវៃ រហ័ស​រហូន មាន​ឆន្ទៈ និង​តស៊ូ
៥. ត្រូវ​ការ​ជ្រើស​រើស​ទាំង ២​ភេទ

​អ្នក​មាន​ចំណាប់​អារម្មណ៍​ចង់​សាកល្បង អាច​យក CV ទៅ​ដាក់​នៅ​ការិយាល័យ​កណ្ដាល​បុរីពិភពថ្មី ឡាសែនសុខ​អគារ​លេខ ២៨៨ ផ្លូវ ១០០៣ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ទល់​មុខ​ផ្សារ​ទំនើប AEON II ជិត​កាំកូ ស៊ីធី)។

អ្នក​ឧកញ៉ា ហុង ពីវ ត្រូវ​គេ​មើល​ឃើញ​ថា ជា​អ្នក​មាន​ចិត្ត​សប្បុរស ព្រោះ​តែង​បរិច្ចាគ​ថវិកា​យ៉ាង​ច្រើន ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា ហើយ​នៅ​ឆ្នាំ​នេះ ក៏​បាន​បរិច្ចាគ ២លាន​ដុល្លារ​ដែរ។ ចំណែក​បុគ្គលិក មាន​ការ​លើក​ទឹក​ចិត្ត​ជា​ប្រចាំ ដូច​ជា​អ្នក​ធ្វើការ​យូរ អាច​ទទួល​បាន​ផ្ទះ ឡាន ជា​កាដូ។ កាល​ពី​ចូល​ឆ្នាំ​ចិន បុគ្គលិក​បុរីពិភពថ្មី​ទាំង​អស់ ក៏​ទទួល​បាន​អាំងប៉ាវ ម្នាក់ ៦០០​ដុល្លារ​ដែរ៕

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s