​សូមជ្រាប ! អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​បញ្ជាក់​សាជាថ្មី​អំពី​តម្លៃ​លិខិតឆ្លងដែន ជៀសវាង​មានការ​បន្លំ​ប្រព្រឹត្ត​ពុករលួយ 

​ដើម្បី​ជៀសវាង​ការ​ឆ្លៀតឱកាស​យក​កម្រៃ​សេវា​លើ​ការធ្វើ​លិខិតឆ្លងដែន​លើស​ការកំណត់​ពី​សំណាក់​ក្រុមហ៊ុន​ជ្រើសរើស​ពលករ ឬ​មេខ្យល់ ឬ​អ្នករត់​ការយក​កម្រៃជើងសា​រ​នោះ នៅ​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ ដែលមាន​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ៅ ច័ន្ទ​តារា ជា​អគ្គនាយក បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​អំពី​តម្លៃ​ធ្វើលិខិត​ឆ្លងដែន អនុលោម​តាម​ប្រកាស​អន្តរក្រសួង​រវាង​ក្រសួងមហាផ្ទៃ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​លេខ​១៤៤១៤​ប្រ​.​ក ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ស្តីពី​ការផ្តល់សេវា​រដ្ឋបាលរ​បស់​ក្រសួងមហាផ្ទៃ ដូចខាងក្រោម ៖
១-​សេវា​រយៈពេល​២០​ថ្ងៃ តម្លៃ​០១​ក្បាល គឺ​១០០​ដុល្លារ​អាមេរិក

២-​សេវា​រយៈពេល​១០​ថ្ងៃ តម្លៃ​០១​ក្បាល គឺ​១៥០​ដុល្លារ​អាមេរិក

៣-​សេវា​រយៈពេល​០១​ថ្ងៃ តម្លៃ​០១​ក្បាល គឺ​២០០​ដុល្លារ​អាមេរិក ។ ដោយឡែក ចំពោះ​ពលករ​ទៅ​បំពេញការងារ​ស្របច្បាប់​នៅក្រៅ​ប្រទេស​តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គឺ​ការផ្តល់​លិខិត​ធ្វើដំណើរ​ត្រូវ​ផ្តល់​ដោយ​ឥតគិតថ្លៃ ដោយ​អាករ​ជា​បន្ទុក​របស់​រដ្ឋ ៕​

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s