តោះបងប្អូនកម្ពុជាយើង! រង់ចាំទស្សនា «ច័ន្ទគ្រាសនាយប់ថ្ងៃចន្ទនេះ» ដែលអាចមើលឃើញនៅវេលាម៉ោង…

(បរទេស)៖ ស្របពេលដែលមនុស្សគ្រប់គ្នា ជាពិសេសអ្នកនៅសហរដ្ឋអាមេរិក កំពុងទន្ទឹងរង់​ចាំសូរ្យគ្រាស ដែលនឹងកើតមានឡើង​នៅថ្ងៃទី២១ ខែសីហានេះ អ្នកប្រហែលជាពុំបានដឹង ឬក៏ចាប់អារម្មណ៍ទេថា ព្រឹត្តិការណ៍​តារាសាស្រ្តមួយផ្សេង​ទៀតដែលជាគូ​នឹងគ្នានោះ នឹងកើតឡើង​ផងដែរ​នាពេលឆាប់ៗ​នេះ គឺច័ន្ទ​គ្រាស ដែលនឹងលេច​ឡើងនា​ថ្ងៃទី០៧ និងទី០៨ ខែសីហានេះ​ហើយ។ នេះបើតាម​ការចេញផ្សាយ​ដោយវែបសាយ Geekday នៅរសៀល​ថ្ងៃចន្ទ ទី០៧ ខែសីហា ឆ្នាំ២០១៧។

ចំណែកទីតាំង​ដែលអាចមើលឃើញ​វាវិញនោះ គឺគ្រប់ទីកន្លែង​ទាំងអស់ឲ្យ​តែពេលយប់ លើកលែង​តែទ្វីបអាមេរិក ដោយសារច័ន្ទគ្រាស​ផ្តល់ភាពងាយស្រួល​ ​ក្នុង​ការ​មើល​ឃើញ​​ជាង​សូរ្យគ្រាស។ ប្រសិនបើអ្នក​ស្ថិតនៅតំបន់​អាស៊ីខាងត្បូង, អាស៊ីខាងកើត, អឺរ៉ុប, អាហ្រ្វិក, ឬអូស្រ្តាលី អ្នកមានឱកាស​​ខ្ពស់​ជាង​អ្នក​នៅ​តំបន់​​ដទៃ​ទៀត ដើម្បី​អាចមើលឃើញ​ព្រឹត្តិការណ៍​ច័ន្ទគ្រាស នាថ្ងៃទី០៧ ឬទី០៨ ខែសីហានេះ។

ដោយឡែកសម្រាប់​ពេលវេលាវិញ ដោយគិត​តាមម៉ោង UTC ព្រះច័ន្ទនឹងចាប់​ផ្តើមលែងទទួលបានពន្លឺ នៅម៉ោង​ប្រមាណ ៣៖៥០នាទីរសៀល ថ្ងៃទីចន្ទ ទី០៧ ខែសីហានេះ ខណៈច័ន្ទគ្រាសមួយចំណិត នឹងកើតឡើងនៅចន្លោះម៉ោង ៥៖២២នាទីល្ងាច និង ៧៖១៨នាទីយប់ថ្ងៃដដែល។ ដូច្នេះព្រឹត្តិការណ៍ច័ន្ទគ្រាស នឹង​ចាប់ផ្តើមនៅម៉ោង ១០៖៣០នាទី យប់ថ្ងៃចន្ទនេះ​នៅប្រទេស​កម្ពុជាយើង។

គួរបញ្ជាក់ថា នៅយប់នេះគឺនៅកម្ពុជានឹងមើលឃើញព្រះច័ន្ទបូរមី ចាប់ពីព្រះច័ន្ទរះពេលព្រលប់ទៅ រហូតដល់ពាក់កណ្តាលយប់ទើបកើតមានច័ន្ទគ្រាស ប៉ុន្តែវាមិនមែនជាច័ន្ទគ្រាសពេញលក្ខណៈ (បាត់ស្រមោល​ទាំងមូល) នោះឡើយ ដោយមួយផ្នែកប៉ុណ្ណោះនៃព្រះច័ន្ទ ដែលនឹងត្រូវស្រមោលផែនដី លេបត្របាក់បន្តិចម្តងៗ រហូតដល់ម៉ោងជាង ១៖០០នាទីយប់។

គួរបញ្ជាក់ថា ច័ន្ទគ្រាសកើតឡើងនៅពេលដែលព្រះច័ន្ទ ផែនដី និងព្រះអាទិត្យត្រួតស៊ីគ្នា ហើយផែនដីជាអ្នក​ស្ថិតនៅចំណុចកណ្តាល ទើបស្រមោលផែនដីត្រូវជះទៅលើផ្ទៃព្រះច័ន្ទ ដែលនាំព្រះច័ន្ទបាត់បង់ពន្លឺ ឬមិនអាចទទួលពន្លឺ​ពីព្រះអាទិត្យបាន៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s